(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹង និងសភាពការណ៍សន្តិសុខ ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ដោយបញ្ជាក់ថា គិតត្រឹមថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ខ្លួនទទួលបានពាក្យបណ្តឹងចំនួន ៨បណ្តឹង។
សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺបានឲ្យដឹងថា ក្នុងចំណោមពាក្យបណ្តឹងទាំង ៨នោះ មាន ២បណ្តឹង ត្រូវបានប្តឹងទៅក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) ជាពាក្យបណ្តឹងសុំឱ្យផ្តន្ទាទោស និង ៦បណ្តឹង ប្តឹងផ្ទាល់ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាករណីប្តឹងសមាសភាព កបឃ.ស ។
បើតាម គ.ជ.ប, ការដាក់ ការទទួល និងដោះស្រាយពាក្យបណ្តឹងមាន ៣ដំណាក់កាលរួមមាន៖
* ដោះស្រាយនៅថ្នាក់ កបឃ.ស
* ដោះស្រាយនៅ គ.ជ.ប
* ដោះស្រាយនៅក្រុមប្រឹក្សាធម្មនុញ្ញ (សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្តីសម្រេចស្ថាពរបិទផ្លូវតវ៉ា)៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប៖