(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញប្រកាស ស្ដីពីនីតិវិធីនៃការគ្រប់គ្រងបសុឱសថ និងវត្ថុធាតុជីវៈបសុព្យាបាល ដែលធ្វើពាណិជ្ជកម្ម និងធ្វើការលាយផ្សំ។ នេះបើតាមប្រកាសរបស់ក្រសួងកសិកម្ម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ។
ប្រកាសនេះ មានគោលបំណងកំណត់នូវនីតិវិធី នៃការគ្រប់គ្រងបសុឱសថ វត្ថុធាតុជីវៈបុសព្យាបាល សារធាតុសកម្ម និងសមាសធាតុគ្រប់ប្រភេទ ដែលធ្វើពាណិជ្ជកម្ម ធ្វើការផលិត និងធ្វើការលាយផ្សំ សំដៅធានានូវគុណភាពប្រសិទ្ធភាព និងសុវត្ថិភាព ដើម្បីការពារសុខភាពសត្វ សុខមាលភាពសត្វ សុខភាពមនុស្ស ផលប្រយោជន៍ អ្នកប្រើប្រាស់ និងរួមចំណែកការពារបរិស្ថាន៕
ខាងក្រោមនេះ ជាប្រកាសរបស់ក្រសួងកសិកម្ម ដែលមានខ្លឹមសារទាំងស្រុង៖