(ភ្នំពេញ)៖ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រ ៧រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះ បាននិមន្តជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ប្រគេនសេចក្តីសម្រេច ស្តីពីការតែងតាំងព្រះគ្រូចំនួន៥អង្គ នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងជាទីប្រឹក្សាផ្ទាល់របស់ព្រះអង្គ ដែលបានរៀបចំឡើងនៅវត្តបទុមវតី រាជធានីភ្នំពេញ។
យោងសេចក្តីសម្រេចរបស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានតែងតាំងព្រះគ្រូ ជាព្រះអនុគណស្រុករលាប្អៀរ ព្រះគ្រូជាសមុហ៍អនុគណស្រុករលាប្អៀរ និងព្រះគ្រូជាព្រះគ្រូចៅអធិការវត្តសរុបចំនួន៥អង្គ ជាទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងសេចក្តីសម្រេច ស្តីពីការតែងតាំងជាទីប្រឹក្សាផ្ទាល់ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត មានដូចជា៖
* ទី១៖ ព្រះមេត្តិសត្ថា វង្ស កុសល ព្រះរាជាគណថ្នាក់កិត្តិយស និងជាព្រះគ្រូធម្មានុវឌ្ឍន៍ ព្រះអនុគណស្រុករលាប្អៀរ ត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់សម្តេចព្រះមហា សុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា។
* ទី២៖ ព្រះគ្រូសិរីបញ្ញាញាណ អ៊ុច សុផល ព្រះសមុហ៍អនុគណស្រុករលាប្អៀរ ព្រះចៅអធិការវត្តជីវរង្សី (វត្តដំណាក់កី) ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា។
* ទី៣៖ ព្រះគ្រូសិរីមង្គលមុនី ម៉ុច សៅលី ព្រះគ្រូចៅអធិការវត្តសម្តេច នន្ទ ង៉ែត សែនជ័យសត្ថារាម ហៅវត្តក្រឡាញ់ចាស់ ស្ថិតក្នុងភូមិស្រងាំទេរ ឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា។
* ទី៤៖ ព្រះគ្រូវិសុទ្ធិវង្សាចារ្យ នាង ភារុណ ព្រះគ្រូចៅអធិការវត្តបន្ល័ង្គ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសុមេធា ធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា។
* ទី៥៖ ព្រះគ្រូសិរីធម្មវង្សា សេង ដា ព្រះគ្រូចៅអធិការវត្តធម្មរតនសោភា-ទ្រា ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់សម្តេចព្រះមហា សុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា៕