(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសារទ ឱកាសចូលឆ្នាំប្រពៃណីចិនខាងមុខនេះ ក្រុមហ៊ុន ភ្នំពេញ ហុងដា បានបង្កើតនូវកម្មវិធីផ្តល់ជូនពិសេស ដល់អតិថិជនរបស់ខ្លួន ដែលបានទិញរថយន្ត Honda Accord ម៉ូដែលចុងក្រោយ ចាប់ពីថ្ងៃនេះតទៅ៖

សំរាប់ការទិញរថយន្ត Honda Accord ចាប់ពីថ្ងៃជូនដំណឹងនេះតទៅអតិថិជន និងទទួលបានតំលៃពិសេសត្រឹមតែ ៤៩៩០០ដុល្លារ និងថែមជូន ម៉ូតូ ហុងដា Dream ស៊េរីថ្មី ម៉ូដែល ២០១៦ ចំនួនមួយគ្រឿង។ លើសពីនេះទៅទៀត ក្រុមហ៊ុនក៏មានផ្តល់ជូននូវសេវាកម្ម បង់រំលោះដោយអាត្រាការប្រាក់ទាបត្រឹមតែ ០,៧៥ភាគរយក្នុងមួយខែ និង ការធានាជូនពីរោងចក្រផ្ទាល់រយៈពេល ៣ឆ្នាំ ឬ ១០០.០០០ គីឡូម៉ែត្រ។

គួរបញ្ជក់ផងដែរថា រថយន្ត Honda Accord ជារថយន្តមានរូបរាងស្រស់ស្អាត ទាន់សម័យទំនើប ជាមួយលក្ខណៈពិសេសៗ ជាច្រើនដូចជា៖

-ភ្លើងបំភ្លឺមុខប្រភេទ (LED Headlight Dual Projector) ភ្លឺច្បាស់ជាងមុនដល់ទៅ ៥០%
-ប្រព័ន្ធសោរអេឡិចត្រូនិច Smart Entry System
-ប្រព័ន្ធកាមេរ៉ាមើលក្រោយភ្លឺច្បាស់ មើលបាន៣ទំរង់ (Multi-View Dynamic Guidelines Reverse  Camera) និងមាន Sensors អោយសញ្ញាខាងក្រោយ
-តាបឡូរចនាបែបទំនើបជាមួយ Intelligent Multi Information Display
-ប្រព័ន្ធកំសាន្ត Touch Screen (Touch Screen Audio System)
-ប្រព័ន្ធ Bluetooth Hand Free Telephone (Telephone HFT)
-ប៊ូតុងបញ្ជេះ និងពន្លត់ម៉ាស៊ីនដោយស្វ័យប្រវត្តិ (Engine Start / Stop Button)
-កញ្ចក់មើលក្រោយ អាចមើលបានទាំងពេលថ្ងៃ និងយប់ Rear View Mirror (Day & night)
-កញ្ចក់មើលចំហៀងសេរេដោយភ្លើង និងចុចក្តោបដោយស្វ័យប្រវត្តិ (Power Side View Mirror & Auto Folding)
-ប្រព័ន្ធជំនួយពេលបើកឡើងផ្លូវចំណោតខ្ពស់ Hill Start Assist (HSA)
-ប្រព័ន្ធ Eco Assist អាចប្រាប់អ្នកបើកបរពីពត៌មាននៃអត្រាស៊ីប្រេង និងកំរិតសន្សំសំចៃប្រេងរបស់រថយន្ត
-ម៉ាស៊ីនត្រជាក់បំពាក់ដោយប្រព័ន្ធ Dual Zone Automatic Climate Control
-ម៉ាស៊ីនបច្ចេកវិទ្យា i-VTEC 2.4L with Earth Dream Technology ទំនើបចុងក្រោយ របស់ Honda
-ប្រព័ន្ធសុវត្ថិភាព VSA ជួយទប់លំនឹងពេលបើកបរ និងប្រព័ន្ធហ្រ្វាំង ABS & EBD.

សូមប្រញាប់រួសរាន់ឡើងចំនួន និងពេលវេលាមានកំណត់ ។ សំរាប់ពត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ ក្រុមហ៊ុន ភ្នំពេញ ហុងដា ឥឡូវនេះដែលមានទីតាំងនៅទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ  ឬ ទូរស័ព្ទ 023 866 278/012 584/115/ 093 290 901/ 092 290 901។