Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានអញ្ជើញទៅកាន់ប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥

03-02-2016 08:20

(ភ្នំពេញ)៖ នៅវេលាម៉ោង៨ព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ដែលកិច្ចប្រជុំនេះ លោក ហោ ណាំហុង គឺជាសហប្រធាន។

អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី បានអះអាងថា ដំណើរទស្សនកិច្ចរបស់ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ទៅកាន់ប្រទេសចិននៅថ្ងៃនេះ ដោយចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦ មិនពាក់ព័ន្ធទៅនឹង ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសអាមេរិក ចន ឃែរី មកកាន់ប្រទេសកម្ពុជានោះទេ។

លោក ហោ ណាំហុង ដឹកនាំប្រតិភូ ចាកចេញពីកម្ពុជា នៅម៉ោង៨៖០០ព្រឹកនេះ ដើម្បីបើកកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៦។ អំឡុងកិច្ចប្រជុំនេះ លោកនឹងជួបជាមួយ លោក យ៉ាង ជាឈី ទីប្រឹក្សារដ្ឋនៃរដ្ឋាភិបាលចិន ហើយអំឡុងពេលស្នាក់នៅប្រទេសចិន លោក ហោ ណាំហុង នឹងជួបលោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិនផងដែរ៕