Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ៖ ឪពុកម្តាយ ជីដូនជីតា គួរចែករំលែកពេលវេលា ដើម្បីកូនចៅ កុំឲ្យពួកគេចេញក្រៅផ្ទះក្លាយជាក្មេងទំនើង

03-02-2016 07:58

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានសរសេរសារខ្លីមួយ អមដោយរូបថតជាច្រើនសន្លឹក របស់សម្តេចជាមួយនឹងចៅៗ បង្ហោះក្នុង Facebook Page របស់សម្តេច។ សារ និងរូបភាពទាំងនោះ សម្តេចតេជោ ហ៊ុន សែន បានរំលេចនូវសារ អំពាវនាវដល់ឪពុកម្តាយ ជីដូនជីតា ទាំងអស់ គួរចែករំលែកពេលវេលារបស់ខ្លួន នៅជាមួយ និងអប់រំកូនចៅឲ្យបានល្អ ជៀសវាងកុំឲ្យពួកគេចៅក្រៅផ្ទះរហូតក្លាយជាក្មេងទំនើង និងក្មេងខ្វះការអប់រំជាដើម។

សម្តេចតេជោ នាយករដ្ឋមន្ត្រីបានសរសេរថា «ពាក្យចាស់ពោលថា ស្រឡាញ់កូនមួយតៅ ស្រឡាញ់ចៅមួយថាំង ពិតជាត្រឹមត្រូវណាស់។ បទពិសោធន៌នៃជោគជ័យរបស់ខ្ញុំ លើការអប់រំកូនកំពុងបានប្រើប្រាស់ ដើម្បីអប់រំចៅជាបន្តរទៀត។ ការគួបផ្សំរវាងសាលារៀនសង្គមជាតិ និងគ្រួសារ គឺជាមូលដ្ឋានផ្តល់ឱ្យគ្រួសារនីមួយៗ មានភាពងាយស្រួល ដើម្បីសំរេចនូវបំណង ដែលចង់បណ្តុះបណ្តាលកូនឬចៅ។ កត្តាគ្រួសារដើរតួរនាទីសំរេចកំណត់ឯកត្តាសាលារៀន និងសង្គមមានតួនាទីមិនអាចខ្វះបាន។ ភាពជិតស្និតដែលឪពុក ម្តាយ ជីដូន ជីតាផ្តល់ឱ្យកូនឬចៅសំខាន់ខ្លាំងណាស់ដើម្បី ឱ្យពួកគេមានភាពកក់ក្តៅ មិនមានអារម្មណ៌ឯកោ ហើយបែរជាចេញទៅក្រៅផ្ទះរហូតកូន ឬចៅក្លាយជាក្មេងទំនើង ឬក្មេងខ្វះការអប់រំ។ សូមឪពុកមា្តយ ជីដូនជីតា ចែករំលែកពេលពេលាដើម្បីកូនៗ និងចៅៗ។ នេះជាបទពិសោធន៌ដែលខ្ញុំមានហើយ ចង់ចែករំលែកជាមួយឪពុក និង ជីតាគ្រប់រូប»៕