(ភ្នំពេញ)៖ បន្ទប់ស្នាក់នៅមួយ ធ្វើពីដែកប្រក់សង្ក័សី ត្រូវបានអគ្គីភ័យ លេបត្របាក់យកខ្ទេចគ្មានសល់ នៅម៉ោង៣៖៤០នាទីទៀបភ្លឺ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ ជិតផ្លូវលេខ៣៣០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន។
បើតាមសំដីម្ចាស់បន្ទប់ ដែលត្រូវអគ្គីភ័យលេបត្របាក់នេះ បានប្រាប់ថា មុនកើតហេតុខ្លួនបានដេកលក់យ៉ាងស្កប់ស្គាល់នៅក្នុងបន្ទប់មួយនេះ លុះដល់ម៉ោងកើតហេតុ ក៏មានអ្នកជិតខាងស្រែកប្រាប់ថា ភ្លើងឆេះបន្ទប់ហើយ រូបគាត់ក៏ភ្ញាក់ឡើង និងស្រែកឲ្យអ្នកជិតខាងមកជួយ យ៉ាងច្រើនកុះកររួមទាំងរថយន្តពន្លត់អគ្គិភ័យ ក៏បានមកជួយអន្តរាគមន៍ចំនួន៣គ្រឿងដែរ តែទោះជាអ្នកអស់នោះខំមកជួយយ៉ាងណាក៏ដោយ ក៏អគ្គីភ័យនោះនៅតែលេបត្របាក់ យកបន្ទប់របស់គាត់ឆេះអស់គ្មានសល់ទៀត ពីព្រោះបណ្តាលមកពីទីតាំងបន្ទប់នោះ មានផ្លូវតូចពិបាកចូលទើបធ្វើរថយន្តពន្លត់អគ្គិភ័យទាំងបីគ្រឿង ដែលមកជួយនោះពិបាករកច្រកចូល។
តែទោះជាពិបាករកផ្លូវចូលយ៉ាងណា ក៏រថយន្តពន្លត់អគ្គិភ័យទាំងនោះ បានព្យាយមជួយបាញ់ពន្លត់ ដល់ទីបញ្ចប់ដែរ នៅតែមិនអាច ជួយបានដដែល បន្ទាប់ពីឆេះអស់ហើយ ម្ចាស់បន្ទប់នោះបានប្រាប់ថា សម្រាប់សម្ភារៈដែលនៅក្នុងបន្ទប់នោះ គឺឆេះទាំងអស់គ្មានសល់ឡើយ នៅសល់តែកំទេចផេះតែប៉ុណ្ណោះ។ ចំណែកមូលហេតុដែលនាំឲ្យឆាបឆេះនេះ សមត្ថកិច្ចសន្និដ្ឋានថា ជាការទុស្សេចរន្តអគ្គិសនី៕
អគ្គិភ័យលេបត្របាក់ បន្ទប់ស្នាក់នៅមួយកន្លែង ក្នុងសង្កាត់បឹងកេងកង៣ បំផ្លាញទ្រព្យសម្បត្តិខ្ទេចគ្មានសល់
Posted by Fresh News Photo on Tuesday, February 2, 2016