(ភ្នំពេញ)៖ កម្លាំងជំនាញ (ក៧) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំលោកឧត្តមសេនីយ៍ទោ សឿង ណុល នាយករងមន្ទីរ និងមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញារង សឿន មុនីរ័ត្ន បានបើកស៊ើបអង្កេតស្រាវជ្រាវ បង្ក្រាបករណីរក្សាទុក ជួញដូរ គ្រឿងញៀនខុសច្បាប់ពីរគោលដៅផ្សេងគ្នា។
គោលដៅទី១៖ នៅចំណុចក្បែក្លោងវត្តតាំងក្រសាំង ស្ថិតក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងគោលដៅទី២៖ ចំណុចផ្ទះជួលគ្មានលេខ ផ្លូវបេតុងភូមិគោកឃ្លាង សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ។ ប្រតិបត្ដិការនេះ ធ្វើឡើងនាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៤៖០៥នាទី។
ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យ៣នាក់ ១៖ ឈ្មោះ សឹង សម្បត្តិ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ, ២៖ ឈ្មោះ ប្រាក់ ឌីម៉ង់ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ, ៣៖ ឈ្មោះ ពៅ សាវិន ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ។
ក្នុងនោះ សមត្ថកិច្ច បានដកហូតវត្ថុតាងបានរួមមាន៖ ម្សៅសថ្លា សង្ស័យថ្នាំញៀនប្រភេទម៉េតំហ្វេតាមីន (ICE) ទម្ងន់ ៣,១៦៥.១៩ក្រាម, ជញ្ជីងថ្លឹងថ្នាំញៀន២គ្រឿង, ឧបករណ៍វិចខ្ចប់ ថ្នាំញៀនមួយចំនួន៕