Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បើកបរសូមកុំបត់ ឬវ៉ាជែងក្នុងភាពប្រថុយប្រថាន! គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០៧ ខែតុលាម្សិលមិញគ្មានអ្នកស្លាប់ទេ មានតែអ្នករបួស៣នាក់

08-10-2020 06:17

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៣លើក មិនបណ្ដាលឲ្យមានមនុស្សស្លាប់ទេ តែរបួសធ្ងន់៣នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ មិនប្រកាន់ស្តាំ និងមិនគោរពសិទ្ធិ៕