(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ មានដូចខាងក្រោម៖

* ព័ត៌មាន Fresh News

១៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសបន្តផ្តល់ប្រាក់ឧបត្ថម្ភ៣ខែទៀត ដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះជាង៦០ម៉ឺនគ្រួសារ ស្មើនឹងជាង៣លាននាក់

២៖ សម្ដេចតេជោ ហ៊ុន សែន៖ ទម្លាប់មិនពាក់វ៉ែនតាខ្មៅ និងក្រវាត់កពណ៌ក្រហម ពេលចូលគាល់ព្រះមហាក្សត្រ ឬចូលរួមពិធីក្រោមព្រះរាជាធិបតីភាព របស់ព្រះមហាក្សត្រ

៣៖ សម្តេចតេជោ ហ៊ុន សែន សុំការយោគយល់ពីមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ ក្នុងការផ្អាកដំឡើងប្រាក់បៀវត្ស ឆ្នាំ២០២១ ដោយសារសេដ្ឋកិច្ចមិនច្បាស់លាស់

៤៖ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវទាំង៣៨ខ្សែ ក្នុងក្រុងសៀមរាប នាខែវិច្ឆិកា

៥៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ប្រទេសនានាអាចចូលចតនៅកំពង់ផែយោធាកម្ពុជាបាន ដោយគ្រាន់តែសុំការអនុញ្ញាតជាមុន

៦៖ សម្ដេចតេជោ ហ៊ុន សែន អរគុណដល់វិស័យឯកជន ដែលចូលរួមរក្សាស្ថិរភាពសេដ្ឋកិច្ចកម្ពុជា ក្នុងពេលមានវិបត្តិជំងឺកូវីដ១៩

៧៖ ស្ពានបេតុងខ្សែកាប តម្លៃ៣៨លានដុល្លារ ភ្ជាប់ពីកោះពេជ្រទៅកោះនរា នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី២៦ខែតុលា ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន

៨៖ នាយករដ្ឋមន្ដ្រីកម្ពុជា សម្រេចឲ្យសាងសង់ផ្លូវជាតិបីគម្រោងទៀត នៅខេត្តកំពត, គម្រោងនេះជាថវិកាកម្ចីពីរដ្ឋាភិបាលចិន

៩៖ សម្តេចតេជោ ហ៊ុន សែន ស្នើរដ្ឋមន្ត្រីក្រសួងសុខាភិបាល ពិចារណាដាក់ចេញវិធានការលើការប្រណាំងទូកនៅតាមភូមិ និងខេត្តនានា ដើម្បីការពារជំងឺកូវីដ

១០៖ សម្តេចតេជោ ហ៊ុន សែន៖ អ្នកដែលថា «កម្ពុជាអត់សន្តិភាពផ្លូវចិត្ត» ដោយសារតែខ្លួនប្រព្រឹត្តខុសច្បាប់

* ព័ត៌មាន Fresh News Plus

១៖ iPhone ប្រើប្រាស់បច្ចេកវិទ្យា 5G អាចនឹងចេញនៅសប្ដាហ៍ក្រោយ

២៖ ភាគហ៊ុនអាកាសចរណ៍អាមេរិកធ្លាក់ចុះភ្លាមៗ ក្រោយលោក ត្រាំ ប្រកាសផ្អាកកិច្ចចរចាអំពីកញ្ចប់ថវិកាសង្រ្គោះសម្រាប់វិបត្តិកូវីដ-១៩

៣៖ Google និង Oracle ឡើងតតាំងគ្នាជាថ្មីនៅតុលាការកំពូលអាមេរិក ពាក់ព័ន្ធវិវាទកម្មសិទ្ធិបញ្ញាជុំវិញការបង្កើតប្រព័ន្ធប្រតិបត្តិការ Android

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com