(ភ្នំពេញ)៖ លោក ភឿង សុភ័ណ្ឌ ទីប្រឹក្សាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអតីតអគ្គលេខាធិការគណៈស្ថាបត្យករកម្ពុជា បានទទួលមរណភាពនាវេលាម៉ោង ៨៖០០ នាទីយប់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។
មរណភាពរបស់លោក ភឿង សុភ័ណ្ឌ គឺជាការបាត់បង់នូវស្វាមី ឪពុក ជីតា សាស្ត្រាចារ្យស្ថាបត្យកម្មដ៏ឆ្នើមប្រកបដោយព្រហ្មវិហារធម៌មួយរូប ដែលបានចូលរួមបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យស្ថាបត្យកម្ម។
ពិធីបុណ្យសពរបស់លោក ភឿង សុភ័ណ្ឌ នឹងប្រារព្ធធ្វើឡើងនៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ (ហៅវត្តស្ទឹងមានជ័យ) សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ចាប់ពីព្រឹកថ្ងៃទី០៧-០៨ ខែតុលា ឆ្នាំ២០២០។
សម្រាប់លេខទំនាក់ទំនង រួមមាន៖ 010 414 118 / 092 834 292៕