(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានទទួលជំនួយជាផ្ទាំងក្តារព័ត៌មានស្តីពីវិធានការបង្ការការចម្លងជំងឺកូវីដ-១៩ ដែលមានភ្ជាប់ជាមួយឧបករណ៍វាស់កំដៅ និងអាល់កុលលាងដៃដោយស្វ័យប្រវត្តិ ចំនួន ១០០ឈុត ពី ក្រុមហ៊ុន NagaCorp។

ពិធីប្រគល់-ទទួលនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះ នាទីស្តីការក្រសួងសុខាភិបាល ដែលមានការអញ្ជើញចូលរួមដោយលោក Pern CHEN និងលោក Cherchi_CHEN តំណាងរបស់ក្រុមហ៊ុន NagaCorp ផងដែរ។

ផ្ទាំងក្តារព័ត៌មានស្តីពីវិធានការបង្ការការចម្លងជំងឺកូវីដ-១៩ ដែលមានភ្ជាប់ជាមួយឧបករណ៍វាស់កំដៅ និងអាល់កុលលាងដៃដោយស្វ័យប្រវត្តិ ចំនួន ១០០ឈុត ពី ក្រុមហ៊ុន NagaCorp នេះបានជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រើប្រាស់ក្នុងការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩។

ក្នុងឱកាសនោះ រដ្ឋមន្ត្រីសុខាភិបាល ក៏បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះក្រុមហ៊ុន NagaCorp ដែលបានផ្តល់ជំនួយលើកទីបួន ដល់ក្រសួងសុខាភិបាល។

នេះសបញ្ជាក់ពីវប្បធម៌នៃការចែករំលែក និងការចូលរួមរបស់ វិស័យឯកជនជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលយើងបាននិងកំពុងខិតខំ ប្រឹងប្រែងរួមគ្នា ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតនៃកូវីដ-១៩ ឱ្យបានកាន់តែ ឆាប់រហ័ស៕