(តាកែវ)៖ ឧត្តមសេនីយ៍ទោ ឡេង ហ៊ អតីតស្នងការនគបាលខេត្តតាកែវ ចន្លោះឆ្នាំ១៩៨៧ ដល់ឆ្នាំ១៩៩៩ បានទទួលមរណភាព នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ ក្នុងជន្មាយុ៧៣ឆ្នាំ ដោយរោគាពាធ។
បច្ចុប្បន្នសពកំពុងតែតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានសពស្ថិតក្នុងភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ ឡេង ហ៊ អត្តលេខ ០០០៤៣ បានចូលបម្រើការងារ ជាមន្រ្តីនគបាលជាតិនៅក្នុងឆ្នាំ១៩៧៩ និងបានកាន់តួនាទីជាច្រើនរួមមាន អធិការនគបាលស្រុកត្រាំកក់, ស្នងការនគបាលខេត្តតាកែវ ពីឆ្នាំ១៩៨៧ រហូតដល់ឆ្នាំ១៩៩៩, អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងជាអនុប្រធាន វិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈនគបាល នៃសាលាភូមិន្ទនគបាលជាតិ៕