(ភ្នំពេញ)៖ យ៉ាងហោចណាស់មានអ្នកដំណើរ ១១នាក់បានស្លាប់ និង១៨នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកម្ពុជា នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦។ នេះបើតាមរបាយការណ៍របស់នគរបាលចរាចរណ៍ផ្លូវគោក ផ្តល់ឱ្យ Fresh News នៅយប់នេះ។
គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ បានកើតឡើងចំនួន១៥លើក បណ្តាលឱ្យខូចខាតម៉ូតូ១២គ្រឿង រថយន្តធុនតូច៩គ្រឿង រថយន្តធុនធំ៤គ្រឿង និងយានជំនិះផ្សេងៗ ១គ្រោះថែមទៀត ។ ក្នុងនោះមាន ៩ករណីបង្កឡើងដោយកត្តាល្បឿន ២ករណីមិនប្រកាន់ស្តាំ ២ករណីដោយការប្រជែង និង២ករណីទៀត ដោយភាពស្រវឹង និងមិនគោរពសិទ្ធិគ្នា។
ដោយឡែកយានយន្តល្មើសច្បាប់សរុប ទូទាំងប្រទេស នៅថ្ងៃនេះ មានចំនួន ៩,០៤៨គ្រឿង បានធ្វើការអប់រំមាន ៤,១២៦គ្រឿង និងពិន័យសរុប ៤,៩២២គ្រឿង និងពុំមានឃាត់យានទុកនោះទេ៕