រដ្ឋាភិបាលចាប់ផ្តើម ចាត់វិធានការក្តៅចំពោះអង្គការ-ក្រុមហ៊ុនណាធ្វើសកម្មភាពក្នុងវិស័យមូលបត្រ ដោយគ្មានការអនុញ្ញាត
02-02-2016 17:04
(ភ្នំពេញ)៖ គណៈកម្មាធិការមូលបត្រកម្ពុជា និងក្រសួងមហាផ្ទៃ បានសម្រេចបង្កើតក្រុមការងារមួយ ដើម្បីធ្វើការត្រួតពិនិត្យប្រតិបតិ្តការ របស់អង្គការ សមាគម និងក្រុមហ៊ុនទាំងឡាយណា ដែលធ្វើសកម្មភាព ក្នុងវិស័យមូលបត្រដោយគ្មាន ការអនុញ្ញាតពីគណៈកម្មាការមូលបត្រកម្ពុជា ហើយក្រុមការងារថ្មីមួយនេះ នឹងចុះពិនិត្យដល់ទីកន្លែងអាជីវកម្ម និងផ្អាកសកម្មភាពអាជីវកម្មទាំងនោះ ក្នុងករណីចាំចាប់។
សេចក្តីសម្រេចនោះ មានសមាជិកចំនួន២១រូប ដោយខាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានលោកស្រី ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ជាប្រធាន និងខាងក្រសួងមហាផ្ទៃមានលោក ងី ច័ន្ត្រ សុផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអនុប្រធាន និងមានសមាជិកចំនួន ១៩នាក់ផ្សេងទៀត៕
សូមអានសេចក្តីប្រកាសព័ត៌មាន និងសេចក្តីសម្រេចទាំងស្រុង៖