Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្ថិតិកម្រិតពិភពលោក៖ Facebook សម្តេចតេជោ ឡើង​ឈរលំដាប់ទី២ បន្ទាប់ពីនាយករដ្ឋមន្រ្តី តួកគី

02-02-2016 16:50

(ភ្នំពេញ)៖ នៅថ្ងៃនេះ(ទី០២ ខែកុម្ភៈ) Facebook សម្តេចតេជោ ហ៊ុន សែន បានឈានឡើងដល់លំដាប់មេដឹកនាំល្បីៗ លើពិភពលោក ដែលមានប្រជាពលរដ្ឋចូលចិត្ត និងគោរពស្រឡាញ់គាំទ្រខ្លាំងបំផុត។ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង៤៖៣០នាទីរសៀល គឺ Facebook Page សម្តេចតេជោ បានឈានឡើងលំដាប់ទី២ ជាបណ្តាញទំនាក់ទំនង Facebook ដែលមាន​ប្រជាពលរដ្ឋគាំ​ទ្រច្រើនបំផុត ក្នុងចំណោមមេដឹកនាំពិភពលោក។

សម្រាប់ប្រចាំថ្ងៃនេះ Facebook សម្តេចតេជោ ហ៊ុន សែន (មានអ្នកគាំទ្រ 20,487 Fans) ខណៈដែលនាយករដ្ឋមន្រ្តី តួកគី មានចំនួន 26,800 Fans។ ចំណែកប្រធានាធិបតីឥណ្ឌា Narendra Modi ស្ថិតនៅចំណាត់ថ្នាក់ទី៥។

ចំនួនជាង២ម៉ឺននាក់ សម្រាប់ថ្ងៃនេះ គឺជាចំនួនឡើងយ៉ាងគំហុក នៃចំនួនអ្នកគាំទ្រ Facebook សម្តេចតេជោ ហ៊ុន សែន។ សូមជំរាបថា កាលពីរាត្រីថ្ងៃទី០១ ខែមករាម្សិលមិញនេះ Facebook របស់សម្តេចតេជោ ហ៊ុន សែន បានទទួលការគាំទ្រពីមហាជនទាំងក្នុង និងក្រៅប្រទេស វ៉ាឈ្នះទំព័រ Facebook របស់លោក សម រង្ស៊ី ដោយចំនួនជាង២លាននាក់។

សូមជំរាបថា កាលយប់ថ្ងៃទី២៥ ខែមករា​ ឆ្នាំ២០១៦នេះ ចំនួន Facebook របស់សម្តេចតេជោ ហ៊ុន សែន​ បានកើនឡើងដល់ចំនួន ២លាននាក់ ដែលជាចំនួនដ៏អស្ចារ្យ និងដ៏ច្រើនលើសលប់មួយ បន្ទាប់ពីបានចំនួន១លាននាក់ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥៕