(តូក្យូ)៖ រដ្ឋាភិបាលជប៉ុន នៅថ្ងៃអង្គារនេះបានបញ្ជាក់ថា ខ្លួនបានដាក់ពង្រាយនូវប្រព័ន្ធការពារមីស៊ីល នៅតាមព្រំដែនជើងគោក និងជើងទឹក បន្ទាប់ពីមានការគំរាមបាញ់ សាកល្បងមីស៊ីលជាថ្មី ពីសំណាក់សាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០២ ខែកុម្ភៈ។
មន្ត្រីការពារជាតិជប៉ុន បានឲ្យដឹងនៅក្នុងសន្និសីទកាសែតមួយនៅថ្ងៃនេះថា ក្រសួងការពារជាតិជប៉ុនបានត្រៀមខ្លួនរួចជាស្រេច ក្នុងការទប់ទល់ទៅនឹងការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង ដោយប្រព័ន្ធការពារមីស៊ីលចំនួន ៣៤កន្លែងត្រូវបានដាក់ពង្រាយ ទាំងនៅលើគោក និងនៅក្នុងលើផ្ទៃទឹក។
គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានថ្ងៃមុននេះ សារព័ត៌មានជប៉ុនបានចេញផ្សាយថា កូរ៉េខាងជើង គ្រោងនឹងបាញ់ សាកល្បងមីស៊ីល នៅក្នុងពេលឆាប់ៗនេះ បន្ទាប់ពីទទួលបានជោគជ័យក្នុងការបំផ្ទុះគ្រាប់បែកអ៊ីដ្រូសែនដោយជោគជ័យ៕