(កោះកុង)៖ មន្រ្តីរ៉ែ និងថាមពលចំ នួន៦រូប និងមន្រ្តីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងការបង្ក្រាបក្លែងបន្លំខេត្តកោះកុងចំនួន ១២រូប បានចូលស្បថនៅសាលាដំបូងខេត្តកោះកុង នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីអនុប្រធានសាលាដំបូងខេត្តកោះកុង លោក កែវ សុខា និងលោក រស់ សារាំង ព្រះរាជអាជ្ញាសាលាដំបូងខេត្ត ព្រមទាំងមន្ត្រីរ៉ែ និងថាមពល និង កបបជាច្រើនរូបផងដែរ។

លោក រស់ សារំាង បានធ្វើផ្តាំផ្ញើមន្ត្រីទាំង២អង្គភាព ដែលជាមន្រ្តីនគរបាលយុត្តិធម៌ថា ត្រូវតែអនុវត្តន៍ទៅតាមតួនាទីរបស់ខ្លួន ដែលជាមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីអនុវត្តន៍ច្បាប់ដែលបានចែងជូន និងចូលរួមសហការជាមួយតុលាការខេត្ត ដើម្បីធ្វើការរួមគ្នានៅពេលដែលចុះអនុវត្តន៍ដល់គោលដៅណាដើម្បីអនុវត្តន៍តាមនីតិវិធី ចៀសវាងការប្រព្រឹត្តខុសច្បាប់ណាមួយ ពីព្រោះយើងជាមន្រ្តីអនុវត្តន៍ច្បាប់ ដូច្នេះក្នុងទីតាំងណាមួយ ចាំបាច់ត្រូវជូនដំណឹងមកសាលាដំបូងខេត្តមុនសិន ដើម្បីកុំឲ្យមានជាបញ្ហា៕