(សៀមរាប)៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅលើផ្លូវជាតិលេខ៦ ស្ថិតនៅភូមិយាង ឃុំប្ញស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦ រវាងរថយន្តក្រុង និងរថយន្ត Toyota Pickup បានបណ្តាលឲ្យមានអ្នករងរបួសចំនួន៣នាក់។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា រថយន្តទាំង២គ្រឿងបានធ្វើដំណើរបញ្ច្រាសទិសគ្នា ហើយនៅពេលដែលរថយន្ត Toyota Pickup បត់ឆ្លងផ្លូវក៏ត្រូវរថយន្តក្រុងបុកតែម្តង។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីជួយសង្គ្រោះខណៈរថយន្តទាំង២​គ្រឿង ត្រូវបានដឹកយកទៅរក្សាទុក ដើម្បីបន្តការចាត់វិធានការបន្តទៀត៕