(មណ្ឌលគិរី)៖ ជនសង្ស័យប្រើប្រាស់សារធាតុញៀន ចំនួន៧នាក់ដែលត្រូវបានចាប់ខ្លូននៅផ្ទះសំណាក់ ម៉ារីសំណាង ដែលត្រូវកម្លាំង នគរបាលចាប់ខ្លួននៅថ្ងៃម្សិលមិញនោះត្រូវ បានបញ្ជូនទៅកាន់តុលាការនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
សូមបញ្ជាក់ថា ការចុះត្រួតពិនិត្យ និងបង្ក្រាបករណីគ្រឿងញៀនខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង៤រសៀលរហូតមកដល់ វេម៉ោង៦នឹង៣០នាទីល្ងាចថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ស្នងការ តូច យ៉ុន ទើបឃាត់ខ្លួនបាន អ្នកសង្ស័យបានចំនួន០៧នាក់ក្នុងនោះស្រី ចំនួន៥នាក់ ប្រុសចំនួន០២នាក់។
លោក ម៉ី អាន ស្នងការរងនគរបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្រោយពីមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី តូច យ៉ុន ស្នងការនគរបាល ខេត្តមណ្ឌលគិរី លោកបានដឹកនាំ កម្លាំងចុះត្រួតពិនិត្យ ដោយឃាត់បានអ្នកសង្ស័យជួញដូរនិងអ្នកប្រើប្រាស់ សារធាតុញៀនរួចក៏បញ្ជូនមកស្នងការ នៃស្នងការរដ្ឋានខេត្តមណ្ឌលគិរី ដើម្បីសាកសួរនិងធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូត្រ។ ក្រោយពីសាកសួរនិងធ្វើតេស្តអ្នកទាំង០៧អ្នកនោះពិតជា ប្រើប្រាស់សារធាតុញៀន និងជួញដូរសារធាតុញៀនមែន។
លោក ឡេវ ប៉ុន នាយរងការិល័យប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា អ្នកដែលប្រើប្រាស់សារធាតុញៀន ទី១ឈ្មោះ ធួក រដ្ឋា ភេទស្រី អាយុ២៤ឆ្នាំ ទី២ឈ្មោះ ភ័ក្រ លក្ខណា ភេទស្រី អាយុ២៩ឆ្នាំ ទី៣ឈ្មោះ ធឿន លីតា ភេទស្រី អាយុ២១ឆ្នាំ ទី៤ឈ្មោះ ណេង បារាំង ភេទប្រុស អាយុ២០ឆ្នាំ ទី៥ឈ្មោះ ហែម ស្រីពៅ ភេទស្រី អាយុ២៣ឆ្នាំ ចំណែកអ្នកជួញដូរទី១ឈ្មោះ រឿន ប៊ុនថាន់ ភេទប្រុស អាយុ៣១ឆ្នាំ ទី២ឈ្មោះ ប្រុស សុខលាភ ភេទស្រី ២៨ឆ្នាំ ។
បច្ចុប្បន្ននេះអ្នកទាំង០៧នាក់ខាងលើនេះ ត្រូវបានមន្រ្តីជំនាញការិយាល័យប្រឆាំងគ្រឿងញៀន កសាងសំណុំរឿងបញ្ជូនទៅសាលាដំដូងខេត្ត ចាត់ការទៅតាមនិតិវិធីច្បាប់៕