រថយន្តដឹកស៊ីម៉ង់តិ៍ក្រុមហ៊ុន CPAC បើកចុះពីស្ពាន ព្រះមុនីវង្សចាស់ ជ្រុលចង្កូតសំណាងល្អ មិនបុកអ្នកដំណើរ
02-02-2016 15:25
(ភ្នំពេញ)៖ ញាក់សាច់! រថយន្តដឹកស៊ីម៉ង់តិ៍របស់ក្រុមហ៊ុន CPAC មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 5A-1002 បានបើកចុះពីលើស្ពាន ព្រះមុនីវង្សចាស់ ស្រាប់តែជ្រុលចង្កូត ឡើងលើសួន ក្រោមស្ពានអាកាស នៅរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ប៉ុន្តែសំណាងល្អ អ្នកបើករថយន្ត អាចបញ្ជៀសគ្រោះថ្នាក់ ដោយបួងចង្កូតមិនបណ្តោយឲ្យ បុកអ្នកដំណើរបាន។
សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានរាយការណ៍ថា គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ មិនបណ្តាលឲ្យនរណាម្នាក់ រងគ្រោះថ្នាក់ ឬស្លាប់នោះឡើយ ប៉ុន្តែបានធ្វើឲ្យម្នាក់ៗ ភ័យព្រលឹងចុងសក់តែម្តង។
ក្រោយកើតហេតុខាងភាគីក្រុមហ៊ុន បានហៅរថយន្ត ស្ទួចមកស្ទួចរថយន្ត ចេញពីកន្លែងកើតហេតុយកទៅជួសជុល និងដោះស្រាយជាមួយអាជ្ញាធរ។ សម្រាប់មូលហេតុវិញ ត្រូវបានគេបញ្ជាក់ថា អាចបណ្តាលមកពីដាច់ហ្វ្រាំង៕