(ភ្នំពេញ)៖ ក្នុងគោលបំណងចូលរួមលើកកម្ពស់សីលធម៌ នៃការរស់នៅក្នុងសង្គមឲ្យកាន់តែប្រសើរ ផលិតផលមីជាតិ ដែលជាផលិតមីកញ្ចប់ឆ្ពិនស្រាប់ បានរៀបចំការប្រកួតប្រជែង ផលិតវីដេអូ «តោះ! ធ្វើល្អ» ដែលតម្រូវឲ្យអ្នកចូលរួម ផលិតវីដេអូក្រោមប្រធានបទ «ចូលរួមលើកកម្ពស់សីលធម៌ នៃការរស់នៅក្នុងសង្គមឲ្យកាន់តែប្រសើរ» ដើម្បីដាក់ចូលរួមក្នុងកម្មវិធីនេះ។
ក្នុងការចូលរួមបេក្ខជនគ្រាន់អនុវត្តទៅតាមលក្ខខណ្ឌងាយៗ ដូចខាងក្រោមជាការស្រេច៖
*ទី១៖ ការចូលរួមធ្វើឡើង ដោយសេរីតាមរយៈការផលិតវីដេអូ ដែលមានរយៈ១នាទីទៅ៣នាទី ក្រោមប្រធានបទ «ចូលរួមលើកកម្ពស់សីលធម៌ នៃការរស់នៅក្នុងសង្គម ឲ្យកាន់តែប្រសើរ»
*ទី២៖ លោកអ្នកត្រូវផ្ញើវីដេអូ ដែលលោកអ្នកបានផលិតមកកាន់ក្រុមការងារតាមរយៈ Inbox លើទំព័រហ្វេសបុក របស់មីជាតិ ដើម្បីទទួលការព្រមព្រៀង ក្នុងការចូលរួម និងវាយតម្លៃ
*ទី៣៖ វីដេអូដែលចូលរួមការប្រកួត មិនត្រូវជាប់ពាក់ព័ន្ធជាមួយកម្មសិទ្ធិ ក្រុមហ៊ុនឯកជន ស្ថាប័ន ឬអង្គការនានា។
ចំពោះរង្វាន់ជយលាភី មានសរុបទាំងអស់ជាង១០លានរៀល ក្នុងនោះជយលាភីលេខ១ នឹងទទួលបានទឹកប្រាក់៤លានរៀល, ជយលាភីលេខ២ នឹងទទួលទឹកប្រាក់២លានរៀល និងជយលាភីលេខ៣ នឹងទទួលទឹកប្រាក់១លាន២សែនរៀល។
សម្រាប់វីដេអូទាំង៧ ដែលឆ្លងកាត់វគ្គជម្រុះចុងក្រោយ នឹងទទួលបានទឹកប្រាក់ លើកទឹកចិត្តពីក្រុមហ៊ុន ព្រមទាំងរង្វាន់ផ្សេងៗទៀតជាច្រើន។ លើសពីនេះទៅទៀត អ្នកទទួលជយលាភី នឹងត្រូវបានអញ្ជើញចូលរួមសកម្មភាពផ្សព្វផ្សាយ អំពីការធ្វើអំពើល្អ នៅតាមសាលារៀន ឬទីតាំងដែលបានកំណត់របស់ផលិតផលមីជាតិ។
ការបរិច្ឆេទនៃការចូលរួម គឺចាប់ពីការផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។ ផលិតផលមីជាតិ សូមអំពាវនាវលោកអ្នកទាំងអស់គ្នា ចូលរួមក្នុងកម្មវិធីនេះ និងរួមគ្នាបង្កើតខ្លឹមសារល្អៗ ដើម្បីសង្គមកាន់តែប្រសើរ ហើយរួមគ្នាប្រព្រឹត្តអំពើល្អ ដើម្បីសង្គមកាន់តែប្រសើរ។
សម្រាប់ព័ត៌មានបន្ថែម៖ សូមទាក់ទងទូរស័ព្ទ ០៦១ ៧៧៨ ៣៣៣ ឬ Inbox លើទំព័រហ្វេសបុករបស់មីជាតិ៕