(ភ្នំពេញ)៖ ឧត្តមសេនីយ៍ផ្កាយ៣ រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់ បានថ្លែងប្រាប់អង្គភាព ព័ត៌មាន Fresh News ឲ្យដឹងថា កម្លាំងនគរបាលចរាចរណ៍ បានដាក់ប៉ុស្តិ៍ត្រួតពិនិត្យនៅយប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ចាប់ពីម៉ោង៩ ដល់ម៉ោង៣ភ្លឺ កាលពីយប់មិញ ឃាត់មនុស្សបាន៩នាក់ ដែលផឹកគ្រឿងស្រវឹង ហើយបើកបរនៅភូមិសាស្រ្ត រាជធានីភ្នំពេញ។
ឧត្តមសេនីយ៍ផ្កាយ៣ រុន រ័ត្នវាសនា បានបញ្ជាក់ថា៖ ក្នុងចំណោម៩នាក់នោះ មាន៨នាក់អ្នកបើកម៉ូតូ និងម្នាក់ បើករថយន្ត។ ហើយយានយន្ត ដែលបានធ្វើការត្រួតពិនិត្យមានចំនួន១៣០៣គ្រឿង, ម៉ូតូចំនួន៖៨៧៥ គ្រឿង រថយន្ត៖ ៤២៨គ្រឿង និង យានយន្តដែលបានចេញប័ណ្ណពិន័យ បទល្មើសចំនួន៖ ២៧៤ គ្រឿង ម៉ូតូ២២៦គ្រឿង រថយន្ត៖ ៤៨គ្រឿង៕