(សៀមរាប)៖ ព្យុះនូលកាលពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ បានបណ្តាលឱ្យផ្នែកខ្លះនៃកម្ពុជាទទួលបានទឹកភ្លៀងដ៏ច្រើន ក្នុងនោះខេត្តសៀមរាបក៏ទទួលបានទឹកភ្លៀងជាច្រើនផងដែរ។

ដើម្បីជាប្រយោជន៍ដល់កិច្ចការអភិរក្សប្រាសាទ ទឹកស្អាតនិងស្រោចស្រពកសិកម្មរបស់ប្រជាពលរដ្ឋ អ្នកជំនាញផ្នែកគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានធ្វើការចាត់ចែង និងប្រមូលទឹកភ្លៀងទាំងនោះតាមប្រព័ន្ធផ្លូវទឹកបុរាណ ដើម្បីបញ្ចូនទៅរក្សាក្នុងបារាយណ៍ខាងជើង បារាយណ៍លលៃ កសិន្ធុអង្គរវត្ត កសិន្ធុក្រុងអង្គរធំ បារាយណ៍ខាងលិច កសិន្ធុប្រាសាទចៅស្រីវិបុលនិង អាងស្តុកផ្សេងៗទៀត។

សូមទស្សនារូបភាពមុន និងក្រោយការបញ្ចូលទឹកនៅបារាយណ៍ខាងជើង និងបារាយណ៍ខាងលិច៖