(បាត់ដំបង)៖ មានបុរស២នាក់ មកពីធ្វើការវិញអស់កម្លាំងគិតចង់ផឹក ក៏ឃើញដបមួយហើយស្មានតែដបស្រា ក៏ទាញយកមកផឹក តែអកុសលប៉ះដបថ្នាំសម្លាប់ស្មៅបណ្តាលឲ្យស្លាប់ទាំង ២នាក់។ ហេតុការណ៍នេះ បានកើតឡើងនារសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

មន្រ្តីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ រួមមាន៖ ឈ្មោះ ពត សែន អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកម្មករ និងឈ្មោះ ពត ផានិត អាយុ២៧ឆ្នាំ មុខរបរកម្មករ។ ទាំងពីរនាក់រស់នៅភូមិ ឃុំ កើតហេខាងលើ។

បច្ចុប្បន្នសពជនរងគ្រោះទាំង២នាក់ ត្រូវបានក្រុមគ្រួសារយកទៅធ្វើតាមប្រពៃណីហើយ៕