Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ប៉ា សុជាតិវង្ស៖ ការដំឡើងភ្លើងស្តុបថ្មី នៅរាជធានីភ្នំពេញសម្រេចបាន៩០ភាគរយហើយ!

02-02-2016 14:26

(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានបញ្ជាក់នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា គិតមកដល់ពេលនេះ គម្រោងដំឡើងភ្លើងស្កុបថ្មី ចំនួន១៣ កន្លែងនៅរាជធានីភ្នំពេញ សម្រចបាចបាន៩០ភាគរយហើយ នឹងដាក់ឲ្យដំណើរការក្នុងពេល ឆាប់ៗខាងមុខនេះ។

សរសេរក្នុង Facebook Page ផ្លូវការរបស់ខ្លួន លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា «នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ សាលារាជធានីភ្នំពេញ បាននិងកំពុងដំឡើងភ្លើងស្តុបថ្មី ប្រសព្វរវាងផ្លូវជាតិលេខ២ ចាក់អង្រែ និងមហាវិថីព្រឹទ្ឋចារ្យ ហ៊ុន នាង។ ក្នុងផែនការរៀបចំលំហូរ ចរាចរឲ្យបានល្អប្រសើរ សាលារាជធានីភ្នំពេញ បាននឹងកំពុងដំឡើងភ្លើងស្តុបថ្មីចំនួន១៣កន្លែង ដែលគិតត្រឹមថ្ងៃនេះ សម្រេចបាន៩០% ហើយនឹងដាក់ឲ្យដំណើរការក្នុងពេលឆាប់ៗខាងមុខ»៕