(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យទី០៤ ខែតុលា ឆ្នាំ២០២០ សប្តាហ៍នេះ ក៏មិនខុសពីថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News តែងលើកយកនូវព័ត៌មានសំខាន់ៗចំនួន១០ សុទ្ធសឹងតែរឿងគួរឱ្យចាប់អារម្មណ៍ ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់ជាថ្មីម្តងទៀត។

ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖

១៖ សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរប្រធានាធិបតី ដូណាល់ ត្រាំ និងភរិយា ឲ្យឆាប់បានជាសះស្បើយពីជំងឺកូវីដ១៩ (ចុចអាន)

២៖ វិទ្យុអាស៊ីសេរី ផ្សាយបំភ្លៃការពិត មានចេតនាញុះញង់ ដោយផ្សាយកាត់ចោលសំឡេងកិច្ចសម្ភាសន៍ជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ អស់ជាង១០នាទី ដែលថ្លែងអំពីមូលហេតុនៃការវាយអគារនៅមូលដ្ឋានទ័ពរាម ​(ចុចអាន)

៣៖ លោក ស៊ុន ចាន់ថុល ប្រកាសថា កម្ពុជាសម្រេចធ្វើបណ្ណបើកបរអន្តរជាតិ ដែលឲ្យប្រជាពលរដ្ឋកម្ពុជា អាចបើកបរគ្រប់ប្រទេសលើពិភពលោក (ចុចអាន)

៤៖ ក្នុងជំនួបសំងាត់លោក ជុន ច័ន្ទបុត្រ កោតសរសើរលើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត (Sound inside) (ចុចអាន)

៥៖ កម្ពុជាទទួលបានចំណូលជិត៣៣០លានដុល្លារ ពីការនាំចេញអង្ករជិត៤៩ម៉ឺនតោន នៅរយៈពេល៩ខែឆ្នាំនេះ (ចុចអាន) 

៦៖ ៩ខែឆ្នាំនេះ មនុស្សជិត១.៦ម៉ឺននាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធបទល្មើសគ្រឿងញៀន និងរឹបអូសថ្នាំញៀនជាង៧០០គីឡូក្រាម​ (ចុចអាន)

៧៖ រុស្ស៉ីប្រកាសគាំទ្រកម្ពុជា ក្នុងការចរចាចូលទីផ្សារសម្ព័ន្ធសេដ្ឋកិច្ចអឺរ៉ុប-អាស៉ី ដើម្បីទទួលបានពាណិជ្ជកម្មសេរី (ចុចអាន)

៨៖ កម្ពុជានាំចេញផលិតផលកសិកម្មជិត៦លានតោន ក្នុងរយៈពេល៩ខែ ឆ្នាំ២០២០ (ចុចអាន)

៩៖ រាជរដ្ឋាភិបាលកម្ពុជា ប្រកាសបន្ដកម្មវិធីឧបត្ថម្ភប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលជំងឺកូវីដ-១៩ រយៈពេល៣ខែបន្ថែមទៀត (ចុចអាន)

១០៖ សម្តេចតេជោ ហ៊ុន សែន គូសរំលេច៥ចំណុច ក្នុងកិច្ចប្រជុំប្រមុខរដ្ឋាភិបាលស្តីពី «ហិរញ្ញប្បទានរបៀបវារៈការអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០ ក្នុងកាលៈទេសៈកូវីដ១៩ និងពេលខាងមុខ (ចុចអាន)