(កណ្តាល)៖ យុវជន២នាក់ ត្រូវបានសមត្ថកិច្ចស្រុកស្អាង ឃាត់ខ្លូន នៅម៉ោង១១៖២០នាទីយប់ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦ ត្រង់ចំណុចភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ពីបទចែកចាយ និងប្រើប្រាស់គ្រឿងញៀន។
ជនសង្ស័យទាំង ០២នាក់ដែលបានឃាត់ខ្លួនខាងលើមានឈ្មោះ ១- ឈ្មោះ ញិន អែម ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបរ ជាងជួសជុលម៉ូតូ មានទីលំនៅភូមិ កំពុងស្វាយ ឃុំកំពុងស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល និង២- ឈ្មោះ ស៊ឹម វ៉ាន់ដា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិ កំពុងស្វាយ ឃុំកំពុងស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ក្រោយការឃាត់ខ្លួន កម្លាំងបានឆែករកឃើញនូវម្សៅក្រាមពណ៌ស សង្ស័យថាគ្រឿងញៀន (ម៉ាទឹកកក) ចំនួន១កញ្ចប់ធំ ជញ្ជីងចំនួន១គ្រឿង ទូរស័ព្ទដៃចំនួន១គ្រឿង (មិនស្គាល់ម៉ាក) ដែកកេះចំនួន១ និងម៉ូតូចំនួន១គ្រឿង ម៉ាកហុងដាសេ៩០ (គុបជ្រុង) ពណ៌ខៀវចាស់ ពាក់ស្លាកលេខ កណ្តាល1A-2949។
បើតាមសំដីសមត្ថកិច្ចបានប្រាប់ថា មុនកើតហេតុ គឺកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់ បានចេញល្បាត នៅចំណុចភូមិតាលន់ បានប្រទះឃើញជនសង្ស័យជិះម៉ូតូមានគ្នា២នាក់ រួចក៏បានឃាត់ធ្វើការត្រួតពិនិត្យ បានរកឃើញគ្រឿងញៀនចំនួន១កញ្ចប់ធំ នៅឈ្មោះ ញិន អែម ហើយចុងក្រោយកម្លាំង ក៏បានឃាត់ខ្លួនអ្នកទាំង២ រួមទាំងវត្ថុតាង បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តកសាងសំណុំរឿងតាមនីតិវិធី។
ដោយឡែក យុវជន២នាក់ទៀតផងដែរ ត្រូវបានម្លាំង អធិការដ្ឋាននគរបាលក្រុងសួង ធ្វើការឃាត់ខ្លួនពាក់ព័ន្ធ ករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចភូមិកណ្តាល សង្កាត់វិហារលួង ក្រុងសួង នៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នំា២០១៦។
បើតាមការឲ្យដឹងពីសមត្ថកិច្ច ដែលចុះប្រតិបត្តការបង្រ្កាបនេះ បានប្រាប់ថា មុនឈានដល់ការឃាត់ខ្លួន គឺខាងកម្លាំងបានឃើញបុរសទាំង២នាក់ ជិះម៉ូតូមួយគ្រឿងគួរឲ្យសង្ស័យ ពេលឃើញដូចនោះខាងកម្លាំ ងបានហៅឲ្យឈប់ ដើម្បីធ្វើការត្រួតពីនិត្យ ហើយភ្លាមនោះខាងកម្លាំងបានឆែក រកឃើញជញ្ជីងថ្លឹង អេឡិចត្រូនិចមួយដែកកេះសំរាប់ជក់ថ្នាំ២ សំបកថង់សំរាប់ច្រកថ្នាំញៀនមួយចំនួន ដាវសាមារ៉ៃ១ និងម៉ូតូមួយគ្រឿងម៉ាកអ៊ែរប្លែកផងដែរ។
សមត្ថកិច្ចបានបន្តទៀតថា ជនដែលត្រូវឃាត់ខ្លួនទី១-ឈ្មោះ គឹម សុភី ភេទប្រុសអាយុ ២០ឆ្នាំ រស់នៅភូមិសួងលិច សង្កាត់សួង ក្រុងសួង ខេត្តកំពង់ចាម ទី២ឈ្មោះ ចាន់គឹមម៉េង ភេទប្រុសអាយុ ២១ឆ្នាំរសនៅភូមិឃុំជាមួយគ្នា។ បច្ចុប្បន្នយុវជនទាំងសង្ស័យ២នាក់ រួមទាំងវត្ថុតាងត្រូវបាន នាំខ្លួនយកទៅកាន់អធិការដ្ឋាននគរបាលក្រុងសួង ដើម្បីចាត់ការតាមនីតិវីធី៕
Posted by Fresh News Photo on Monday, February 1, 2016