(ក្រចេះ)៖ លោក ឆាន់ សាផាន រដ្ឋខាធិការក្រសួងរៀបចំដែនដី នរគរូបណីយកម្ម និងសំណង់, លោក ហ៊ឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងពិនិត្យការងារបូមទឹកស្តុកទុក របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ដើម្បីអូសយកទឹកមករក្សាទុកសម្រាប់ ជួយអន្តរាគមន៍សង្គ្រោះស្រូវប្រាំងប្រជាពលរដ្ឋ ដែលខ្វះខាតទឹកនាពេលខាងមុខនេះ នៅភូមិថ្មី ឃុំខ្សាច់អណ្ដែត ស្រុកឆ្លូង កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០។
ដោយសារឆ្នាំនេះទឹកទន្លេមេគ្គងមានកម្ពស់កំរិតទាបមិនអាចនាំទឹកហូរចូលបំពេញបឹងត្រពាំង អាងស្តុក ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋមានបញ្ហាខ្វះទឹកសម្រាប់ ស្រោចស្របស្រូវប្រាំងនាពេលខាងមុខនេះ។
លោក ឆាន់ សាផាន បានបញ្ជាក់ថា រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំតែងតែគិតគូរខ្ពស់ចំពោះសុខទុក្ខ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ៗរូប និងមានចក្ខុវិស័យវែងឆ្ងាយ ក្នុងការដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងឲ្យប្រទេសជាតិទទួលបាននូវសន្តិភាព ស្ថិរភាពសង្គម ពេញបរិបូណ៍ជូនប្រជាជនកម្ពុជា។
លោកក៏បានជំរុញប្រជាកសិករឲ្យចេះ ពិនិត្យមើលស្ថានភាព នៃការបង្កបង្កើនដូចជាការជ្រើសរើសពូជស្រូវ មើលពីប្រភពទឹក ឬបង្វែពីការធ្វើស្រូវ ទៅជាដាំដំណាំ ដើម្បីជាការបញ្ជៀស នៃភាពគ្រោះមហន្តរាយដល់កសិផលខ្លួន។ ម្យ៉ាងវិញទៀត ត្រូវចេះថែរក្សាសម្ភារប្រើប្រាស់ឲ្យបានល្អ មើលថែទាំទឹកទុកប្រើប្រាស់ឲ្យគ្រប់គ្រាន់ និងត្រូវចេះដឹងគុណដល់ប្រភពអ្នកជួយឧបត្ថម្ភគាំទ្រ ដល់ខ្លួន និងរួមគ្នារក្សាឲ្យបាននូវសុខសន្តិភាព រួមគ្នាធ្វើឲ្យភូមិ-ឃុំមានសុវត្តិភាព។
ក្នុងឱកាសនោះដែរ លោក ឆាន់ សាផាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកឆ្លួង បានជួយប្រេងម៉ាស៊ូតចំនួន៥,០០០លីត្រ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានជួយប្រេងម៉ាស៊ូត ចំនួន១,០០០លីត្រ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានជួយប្រេងម៉ាស៊ូត ចំនួន១,០០០លីត្រ និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានជួយអន្តរាគមន៍ម៉ាស៊ីនបូមទឹកខ្នាតធំ ចំនួន២គ្រឿង និងប្រេងម៉ាស៊ូតចំនួន២,០០០លីត្រ លោកអភិបាលស្រុកឆ្លូង ប្រេងម៉ាស៊ូត១០កាន លោក ឆុង តូរ៉ាន អធិការស្រុកឆ្លូង ប្រេងម៉ាស៊ូត១០កាន លោកស្រី ត្រឹង ថាវី ឧបត្ថម្ភថវិការចំនួន១៥០ដុល្លា ព្រមទាំងសមាជិកនៃក្រុការងារឧបត្ថមថវិការចំនួន ៣លាន២សែនរៀល ក្នុងការបូបទឹកស្តុកទុកជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រឃុំខ្សាច់អណ្តែតនេះផងដែរ៕