(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ នៅគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ បានរៀបចំកម្មវិធីប្រកាសសមាសភាពក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់ខណ្ឌ និងក្រុមការងារយុវជនគណបក្សសង្កាត់ ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោក រស់ សុផាន់ សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ, លោក នួន ផារ័ត្ន សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជានជនកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាប្រធានក្រុមការងារយុវជនគណបក្សរាធានីភ្នំពេញ, លោក សុខ សម្បត្តិ សមាជិកគណ:កម្មាធិការបក្សរាជធានីភ្នំពេញ និងជាប្រធានគណបក្សខណ្ឌព្រែកព្នៅ និងលោក ម៉ៅ បូរ៉ា សមាជិកគណ:កម្មាធិការបក្សរាជធានីភ្នំពេញ និងជាអនុប្រធានប្រចាំការគណបក្សខណ្ឌព្រែកព្នៅ។
សូមបញ្ជាក់ថា សមាសភាពចូលរួមប្រជុំសរុបមានចំនួន ៣៨៩នាក់៕