(ភ្នំពេញ)៖ យោងតាមតួលេខដែលកត់ត្រាដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញថា នៅក្នុងខែកញ្ញា ឆ្នាំ២០២០ មានគម្រោងវិនិយោគថ្មីចំនួន១០គម្រោង ត្រូវបានអនុម័តឲ្យដំណើរការវិនិយោគនៅកម្ពុជា ដែលសរុបទុនវិនិយោគសរុបជិត៣៥លានដុល្លារអាមេរិក។
គម្រោងវិនិយោគថ្មីៗទាំង១០នោះរួមមាន៖
១៖ ក្រុមហ៊ុន GLOBAL ASIA APPAREL (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវអន្លង់គង ភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៤៨កន្លែង។
២៖ ក្រុមហ៊ុន SINODEX GARMENT (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧២០កន្លែង។
៣៖ ក្រុមហ៊ុន GOOD PLUS (CAMBODIA) MANUFACTURE CO.,LTD គម្រោងកាត់ដេរសម្លៀកបំពាក់ និងផលិតម៉ាស់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិស្រែញ័រ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៦៤កន្លែង។
៤៖ ក្រុមហ៊ុន Biao Xin Sheng Packaging and Printing Co., Ltd.: គម្រោងបង្កើតរោងចក្រផលិតតែមកង់ បោះពុម្ពក្រដាស់ និងសម្ភារ:វេចខ្ចប់គ្រប់ប្រភេទ, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត ខេត្តស្វាយរៀង, មានទុនវិនិយោគចំនួន ១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៩០កន្លែង។
៥៖ ក្រុមហ៊ុន Leadone International Co., Ltd.: គម្រោងបង្កើតរោងចក្រផលិតផលិតផលផ្លាស្ទិក គ្រាប់ជ័រ និងស្បែកសិប្បនិម្មិតគ្រប់ប្រភេទ, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីស៍ស ខេត្តស្វាយរៀង, មានទុនវិនិយោគចំនួន ២.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១០កន្លែង។
៦៖ ក្រុមហ៊ុន New Phoenix Development Industry Co., Ltd.: គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងគ្រឿងបង្គុំអំពូល និងខ្សែភ្លើង, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត ខេត្តស្វាយរៀង, មានទុនវិនិយោគចំនួន ៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៣០កន្លែង។
៧៖ ក្រុមហ៊ុន Simple Packing Products Co., Ltd.: គម្រោងបង្កើតរោងចក្រផលិតកេសកាតុង និងសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត ខេត្តស្វាយរៀង, មានទុនវិនិយោគចំនួន ២.១២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២២០កន្លែង។
៨៖ ក្រុមហ៊ុន JIN XINSHENG (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតក្រដាសទ្រនាប់ពុម្ព ទ្រនាប់កអាវ ស្កុត និងខារអំបោះ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងសួនឧស្សាហកម្ម វៀលស៊ុន អគារ A ផ្លូវជាតិលេខ៤ ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៩៨នាក់។
៩៖ ក្រុមហ៊ុន G.C.H INTERNATIONAL TRADE CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៣.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,០២៨នាក់។
១០៖ ក្រុមហ៊ុន LOGWOOD APPAREL CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ សម្លៀកបំពាក់ពេទ្យ និងម៉ាស់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអន្លង់រមៀតខាងលិច ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ទុនវិនិយោគប្រមាណ ២.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨១៤កន្លែង៕