(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យថ្មីមួយ ស្តីពីការប្រើប្រាស់ និងការចាត់ចែងទ្រព្យសម្បត្តិបង្កកនៃហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ។
អនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៤ ខែតុលានេះបានបញ្ជាក់ថា អនុក្រឹត្យនេះរៀបចំឡើងដើម្បីកំណត់អំពីការប្រើប្រាស់ និងចាត់ចែងទ្រព្យសម្បត្តិបង្កក ដើម្បីអនុញ្ញាតឲ្យបុគ្គលឬអង្គភាពដែលកាន់កាប់ទ្រព្យសម្បត្តិ បង្កកអាចប្រើប្រាស់ និងចាត់ចែងទ្រព្យសម្បត្តិបង្កកនោះតាមច្បាប់ ស្តីពីការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ៕
សូមអានអនុក្រឹត្យទាំងស្រុង៖