(ចាឡាឡាបាដ)៖ សកម្មប្រយុទ្ធរបស់ក្រុមឧទ្ទាម ISIS ប្រមាណជា ២៩នាក់ត្រូវបានសម្លាប់ និងស្ថានីយវិទ្យុ​មួយ ដែលជារបស់ក្រុម សកម្មប្រយុទ្ធត្រូវបានបំផ្លាញ បន្ទាប់ពី​កងកម្លាំងចម្រុះដែលនាំឲ្យដោយអាមេរិក បាន​បើកការវាប្រហារតាមដែនអាកាសនៅខេត្ត Nangarhar ស្ថិតនៅភាគខាងកើតនៃប្រទេសអាហ្គានីស្ថាន នេះ​បើយោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦។

ប្រតិបត្តិការវាយឆ្មក់ទាំងកណ្ដាលអាធ្រាត្រ ពីសំណាក់ក្រុមកម្លាំងចម្រុះ ដែលដឹកនាំដោយអាមេរិក ត្រូវបាន​បញ្ជាក់ថា ធ្វើឡើងនៅតំបន់ Momand Dara ក្នុងស្រុក Achin ដែលមានចម្ងាយ ១២០គីឡូម៉ែត្រពី​រដ្ឋធានីកាប៊ុល និងជាកន្លែងមូលដ្ឋានទ័ពរបស់ក្រុម ISIS ហើយបើតាមសេចក្ដីរាយការណ៍ នៅក្នុង​ប្រតិបត្តិការបានសម្លាប់សកម្មប្រយុទ្ធ ISIS ចំនួន ២៩នាក់ និង​ស្ថានីយវិទ្យាមួយ។

នៅក្នុងប្រតិបត្តិការនោះផងដែរ ត្រូវបានសារព័ត៌មានក្នុងស្រុកចេញផ្សាយថា សកម្មប្រយុទ្ធជាន់ខ្ពស់របស់ ISIS ​មួយចំនួនក៏ត្រូវបានស្លាប់ផងដែរ៕