(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៣ ខែតុលា​ ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៦ករណី ក្នុងនោះ ករណីប្រើប្រាស់១១ករណី,​ ដាំដុះ១ករណី​, ជួញដូរ១៤ករណី និងឃាត់ខ្លួនជនសង្ស័យ៥១នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៧,៩៧៣ករណី ឃាត់មនុស្ស១៦,០៩៧នាក់ (ស្រី១០១៩នាក់)៕