(ភ្នំពេញ)៖ ជនម្នាក់ត្រូវបានប្រជាពលរដ្ឋ ចាប់វាយទួកសាច់ ពេលកំពុងកាច់សោរម៉ូតូ ហើយប្រគល់ឲ្យសមត្ថកិច្ចនៅវេលាម៉ោង ១១៖៣០នាទី ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅក្នុងនាយកដ្ឋាននគរបាលអន្តោប្រវេស៍ មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យមានឈ្មោះ ហេង វ៉ាង អាយុ៣២ឆ្នាំ ជនជាតិវៀតណាម មុខរបរនិងស្នាក់នៅ មិនពិតប្រាកដ ជិះម៉ូតូមកធ្វើសកម្មភាព ម៉ាកសង់០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BX-7971 ដែលទើបកាច់ពីថ្ងៃម្សិលមិញ។ ដោយឡែក ជនរងគ្រោះឈ្មោះ ជិន វេងលាង អាយុ៣៨ឆ្នាំ ជាមន្រ្តីនគរបាលអន្តោប្រវេសន៍ ជិះម៉ូតូម៉ាកC១២៥ សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CT-9054។
ភ្នាក់ងារ Fresh News នៅមុនកើតហេតុ ជនសង្ស័យជិះម៉ូតូមានគ្នាម្នាក់ឯង ពេលកំពុងធ្វើសកម្មភាពកាច់សោរម៉ូតូនោះ ក៏ត្រូវប្រជាពលរដ្ឋ ឃើញដេញចាប់វាយឡើងទ្រមខ្លួនទើបប្រគល់ទៅឲ្យសមត្ថកិច្ចតែម្តង៕