(ភ្នំពេញ)៖ លោក ប៉ាក ចន្ទលីណូ អនុប្រធានប្រតិបត្តិ នៃសភាយុវពាណិជ្ជអន្ដរជាតិកម្ពុជា ឆ្នាំ២០២០ ត្រូវបានជាប់ឆ្នោតជា ប្រធានសភាយុវពាណិជ្ជករអន្ដរជាតិ ឆ្នាំ២០២១, ក្នុងឱកាសនេះ ប្រធានសភាយុវពាណិជ្ជករអន្ដរជាតិ ឆ្នាំ២០២០ ព្រមទាំងក្រុមប្រឹក្សាភិបាល និងសមាជិក សមាជិកាទាំងអស់ ផ្ញើសារជូនពរ និងអបអរសាទរលោក ប៉ាក ចន្ទលីណូ ដែលទទួលបានតំណែងថ្មីនេះ។
នាឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយ សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គលជូន ឯកឧត្ដម ប៉ាក ចន្ទលីណូ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន ប្រាជ្ញាភ្លឺថ្លា មានអាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី សម្រេចបានជោគជ័យថ្មីៗថែមទៀត និងសូមបានប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕