(ភ្នំពេញ)៖ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ម្សិលមិញនេះ មានគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសចំនួន១១លើក (យប់ ៨លើក) បណ្តាលឲ្យមនុស្សស្លាប់៤នាក់ របួសធ្ងន់១១នាក់ របួសស្រាល៩នាក់ (ស្រី៥នាក់) និងមិនពាក់មួកពេលគ្រោះថ្នាក់មាន១៨នាក់ (យប់១០នាក់) នេះបើយោងតាមការចុះផ្សាយ របស់គេហទំព័រអគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង១១លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប១៩គ្រឿង ក្នុងនោះមានម៉ូតូចំនួន១២គ្រឿង រថយន្តធុនតូច៤គ្រឿង និងរថយន្តធំ១គ្រឿង និងយានផេ្សងៗ ២គ្រឿងផងដែរ ហើយមូលហេតុដែលបណ្តាលឲ្យ មានគ្រោះថ្នាក់រួមមាន៖ ល្មើសល្បឿន៤លើក ប្រជែងគ្រោះថ្នាក់៣លើក ស្រវឹង១លើក បត់គ្រោះថ្នាក់១លើក បើកមិនប្រកាន់ស្តាំ១លើក និងកត្តាយានយន្ត១លើក។
ដោយឡែកយានល្មើស សរុបទូទាំងប្រទេសមាន៦១៤៥គ្រឿង បានធ្វើការអប់រំមាន ៣០៤៥គ្រឿង និងពិន័យសរុប ៣១០០គ្រឿង និងពុំមានឃាត់យានទុកនោះទេ៕