(កំពង់ធំ)៖ លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានដឹកនាំក្រុមងារចុះសិក្សាស្វែងយល់អំពីការវិនិយោគ វិស័យស្រូវ អង្ករ របស់ក្រុមហ៊ុនលឹម ប៊ុណ្ណា (LBN) ដែលដាក់ទុនវិនិយោគ ប្រមាណ ២០លានដុល្លា មានទីតាំងស្ថិតនៅ ភូមិត្រាច ឃុំកំពង់ចិនជើង ស្រុក ស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០១៦។ ការសិក្សាស្វែងយល់នេះ ដើម្បីចងក្រងជាឯកសារ និងធ្វើបទយកការណ៍ បង្ហាញអំពី សក្តានុពលសេដ្ឋកិច្ចរបស់ខេត្តកំពង់ធំ ដែលមានបច្ចុប្បន្ន និងសម្រាប់អនាគត។
លោកឧកញ៉ា អគ្គនាយកក្រុមហ៊ុនបានឲ្យដឹងថាបច្ចុប្បន្ន ក្រុមហ៊ុន ទទួលទិញស្រូវពីប្រជាពលរដ្ឋពី៥០ទៅ១០០រថយន្ត ដែលមានតម្លៃចាប់ពី៨១០រៀលទៅ១០០០រៀល ទៅតាមប្រភេទស្រូវដោយថ្លៃជាងទីផ្សារខាងក្រៅ។
ឆ្នាំនេះផែនការប្រមូលទិញ៣០០០០តោន និងឆ្នាំក្រោយត្រៀមទិញឲ្យបាន៥០០០០តោន ហើយដើម្បីជម្រុញឲ្យវិស័យពាណិជ្ជកម្មស្រូវ ធានាបាននូវទីផ្សារអន្តរជាតិ ដែលតម្រូវការគុណភាព
ស្រូវអង្ករ ក្នុងការនាំចេញទៅទីផ្សារអន្តរជាតិ ទើបរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន បានគាំទ្រដល់ក្រុមហ៊ុន សហគមន៍ ប្រជាកសិករ ឲ្យផលិតដំណាំស្រូវ ដោយមានរដ្ឋនិងឯកជនស្ថាប័នជំនាញពាក់ព័ន្ឋក្នុងវិស័យកសិកម្ម ផលិតស្រូវគាំទ្រ និងជួយទាំងបច្ចេកទេស សេចក្តីណែនាំដើម្បីឲ្យប្រជាកសិករទទួលបានផលស្រូវច្រើន និងតាមស្តង់ដាសម្រាប់នាំចេញ ក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងមួយឆ្នាំ១លានតោន។
ជាក់ស្តែងក្រុមហ៊ុន លឹម ប៊ុនវណ្ណា ដែលជាក្រុមហ៊ុនឈានមុខគេ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលកំពុងតែ លាតត្រដាងនូវសមត្ថភាព ក្នុងការផលិតពូជស្រូវ ដែលត្រូវបានចំណាយថាវិកា២០លានដុល្លារ និងជាទីតាំងផលិតស្រូវ ចាប់តាំងពីដាំរហូតដល់ប្រមូលស្រូវ ដើម្បីជួយដល់ប្រជាកសិករ ដែលកំពុងតែខ្វះខាតពូជស្រូវ និងបច្ចេកទេស ក្រុមហ៊ុន L B N ចែកជូនពូជស្រូវមានគុណភាព ដើម្បីធ្វើការដាំដុះ តែសម្រាប់ស្រូវដែលបានដាំមកហើយនោះ គឺកំពុងតែប្រមូលផល ដើម្បីយកទៅសម្ងួតស្រូវពូជនេះ ទុកសម្រាប់ចែកជូនដល់ប្រជាកសិករ និងផ្តល់បច្ចេកទេស និងការពិភាក្សាយ៉ាងជិតស្និទ្ធ ដើម្បីឲ្យទទួលផលបានល្អ ក្រុមហ៊ុនហ៊ាននិងទទួលប្រមូលទិញមកវិញ។
លោក ឆុង ងី ប្រធានបច្ចេកទេសក្រុមហ៊ុន LBN បានថ្លែងថា ក្រុមហ៊ុន LBN បានផ្តល់ទៅលើការផលិតពូជ បច្ចេកទេស ផ្តត់ផ្គង់ទៅដល់សហគមន៍ដាំដុះ ហើយប្រមូលផលដែលទិញមកវិញ ដែលមានគុណភាពចូលឃ្លាំងស្តុក ទៅតាមតំលៃទីផ្សារឯកជន ចំណែកការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ គឺមានឆន្ទះខ្ពស់ មានសមត្ថភាពខ្ពស់ ហើយលោកនិងខិតខំផ្សារភ្ជាប់ជាមួយ និស្សិតផ្នែកកសិកម្មពេលត្រឡប់ពីការបញ្ចប់ការសិក្សាវិញ ត្រូវមកបម្រើប្រជាពលរដ្ឋ ក្នុងវិស័យកសិកម្មដោយចុះប្រឡូកផ្ទាល់ ទើបមានលទ្ធផលល្អ កុំឲ្យថាបញ្ចប់ការសិក្សាហើយ មកអង្គុយម៉ាស៊ីនត្រជាក់ មិនដឹងពីការលំបាករបស់ប្រជាកសិករ។
លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ និងជានាយកកម្មវិធីគម្រោងវិស័យពាណិជ្ជកម្មស្រូវ បានមានប្រសាសន៍ ថានេះជាក្រុមហ៊ុន ដែលឈានមុខគេនៅក្នុងប្រទេសកម្ពុជា ដែលមានទំហំធំជាងគេ និងបានអភិវឌ្ឍន៍ខ្លួនយ៉ាងឆាប់ រហ័សក្នុងការរីកចំរើន សម្រាប់ការដាំដុះក្នុង គម្រោងវិស័យពាណិជ្ជកម្មស្រូវ ធននឹងអាកាសធាតុ មានផែនការវិនិយោគវិស័យស្រូវ បច្ចុបន្នក្រុមហ៊ុនបានផលិតពូជ ក្នុងការផលិតពូជលើ រួមទាំងកាសាងសង់ ឡត៍សង្ងួតស្រូវ រោងម៉ាស៊ីនស្តប់ស្រូវ និងកសាង ប្រព័ន្ឋធារាសាស្ត្រ និងឆ្នាំក្រោយគ្រោង និងផលិតពូជស្រូវលើផ្ទៃបន្ថែមទៀត ដែលបានផលពូជសម្រាប់ផ្តល់ជូនដល់កសិករ នៅក្នុងស្រុកស្ទោង និងស្រុកដទៃទៀត នៅក្នុងខេត្តកំពង់ធំ ហើយផ្តល់ជី និងបច្ចេកទេសដល់ប្រជាកសិករ ហើយប្រមូលលទ្ធផលស្រូវ ដែលកសិករផលិតបាន និងប្រមូលទិញចូលកវិញ។ ជារួមបងប្អូនកសិករសប្បាយចិត្ត ហើយលែងមានកង្វល់រឿង អត់ឈ្មួញទិញទៀត៕