(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០នេះ បានផ្សព្វផ្សាយថែមទៀតអំពីស្តង់ដារវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ នៅក្នុងប្រទេសកម្ពុជា ដើម្បីការពារ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
ដើម្បីអនុវត្តវិធានការនេះ ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ត្រូវមានវិធានការចំពោះភ្ញៀវ ដោយធ្វើការផ្សព្វផ្សាយជាសាធារណៈនូវចំណេះដឹង និងការណែនាំផ្សេងៗទៅដល់ភ្ញៀវគ្រប់រូបភាព ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដូចជាការក្រើនរំឮកឱ្យលាងដៃ និងបង្ហាញពីរបៀបលាងដៃឱ្យបានត្រឹមត្រូវ។ ការក្រើនរំឮកឱ្យពាក់ម៉ាស និងរបៀបពាក់ម៉ាសឱ្យបានត្រឹមត្រូវ ព្រមទាំងការរក្សាគម្លាតគ្នាយ៉ាងតិច១,៥ម៉ែត្រ។
ជាពិសេស ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ត្រូវសម្គាល់លក្ខណៈរោគសញ្ញាដែលត្រូវប្រុងប្រយ័ត្ន ត្រូវយល់ដឹងពីវិធីសាស្ត្រផ្សេងៗ នៅពេលដែលសង្ស័យថានរណាម្នាក់មានរោគសញ្ញា ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ព្រមទាំងស្គាល់ពីប្រភពស្វែងរកព័ត៌មានដោយខ្លួនឯងជាដើម៕
ខាងក្រោមនេះជាវីដេអូ ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍៖