(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសសន្និបាតការងារប្រយុទ្ធប្រឆាំងគ្រឿងឆ្នាំនេះ បានដាក់បទបញ្ជាឱ្យសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ចាប់ផ្តើមពង្រឹងបន្ថែមទៀត ទៅលើវិធានការទប់ស្កាត់ និងការបង្រ្កាបបទល្មើសគ្រឿងញៀន នៅក្នុងប្រទេសកម្ពុជា។
តាមរយៈខ្លឹមសារក្នុងបទបញ្ជានេះ សម្តេចតេជោ បានលើកឡើងថា ប្រទេសកម្ពុជាជាប្រទេសមួយ ក្នុងចំណោមប្រទេសជាច្រើនទៀត ដែលទទួលរងគ្រោះដោយសារឥទ្ធិពល នៃបទឧក្រិដ្ឋគ្រឿងញៀន ហើយនៅដំណាក់កាលចុងក្រោយនេះ ការប្រើប្រាស់គ្រឿងញៀន បានរីករាលដាលគួរឱ្យព្រួយបារម្ភ ជាពិសេសក្នុងស្រទាប់យុវវ័យ ដោយបង្កឱ្យមានក្តីកង្វល់ ជារួមក្នុងសង្គមកម្ពុជា។
ខាងក្រោមនេះ ជាបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន៖