(ភ្នំពេញ)៖ កម្លាំងនគរបាលបង្រ្កាបជនសង្ស័យបានម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីស្រ្តីជនជាតិចិន កំពុងដើរតាមផ្លូវមិនបានសំរេចបង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង៥៖៣០នាទីទៀបភ្លឺថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្លូវសប៊ិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ជនរងគ្រោះជាស្រ្តីជនបរទេសមិនស្គាល់អត្តសញ្ញាណ (មិនមកប្តឹងទេ)។
ជនសង្ស័យឈ្មោះ ផុន សារឿន ហៅវ៉ាន់ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបអ្នកដឹកម្ហូបតាមអនទ្បាញ ស្នាក់នៅផ្ទះលេខ ១៤Eo ផ្លូវជាតិលេខ១ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។ វត្ថុតាងដកហូតមាន ម៉ូតូ០១គ្រឿង ម៉ាកហុង ឌ្រីមសង់ពណ៌ខ្មៅសេរី២០១៩ ពាក់ស្លាកលេខភ្នំពេញ 1HR-1455។
លោក សាល សណ្ដុះ នាយប៉ុស្តិ៍ទន្លេបាសាក់ បានឲ្យដឹងថា មុនកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍សហការកម្លាំងព្រហ្មទណ្ឌខណ្ឌ បានល្បាតក្នុងមូលដ្ឋាន ជាពិសេសផ្លូវដែលជនសង្ស័យ តែងតែធ្វើសកម្មភាពឆក់កាបូប ឬទូរស័ព្ទពីជនបរទេស។
ពេលនោះសង្ស័យឈ្មោះ ផុន សារឿន បានបើកម៉ូតូឌុបបក្ខពួកខ្លួនឈ្មោះ រាជ ភេទប្រុស អាយុប្រហែល១៧ឆ្នាំ ចេញពីកោះពេជ្រតាមស្ពានហង្សបត់មកខាងផ្សារអ៊ី អនតាមបណ្តោយផ្លូវ ខណៈនោះជនសង្ស័យ ឃើញស្រ្តីជនបរទេស ចុចទូរសព្ទតែម្នាក់ឯងនៅដៃខាងស្តាំ ទើបជនសង្ស័យឈ្មោះ ផុន សារឿន បានបើកម៉ូតូត្រទ្បប់ក្រោយទុកឲ្យឈ្មោះ រាជ ជាអ្នកឆក់ លុះពេលជនសង្ស័យបើកម៉ូតូមកអែបជនរងគ្រោះឈ្មោះ រាជ បានលូកដៃឆក់ ប៉ុន្តែត្រូវបានជនសង្ស័យងាកក្បាលម៉ូតូចេញ ក៏ផុតដៃជនសង្ស័យឈ្មោះរាជ ឆក់មិនបានក៏ត្រូវសមត្តកិច្ចល្បាតប្រទះឃើញដេញតាមដល់ក្រោយក្រសួងការបទេស ក៏ឃាត់បានឈ្មោះ ផុន សារឿន ចំណែក ឈ្មោះ រាជ លោតចេញពីម៉ូតូរត់គេចខ្លួនបាត់៕