(ព្រះសីហនុ)៖ កម្លាំងគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ក្រោមការបញ្ជារបស់អភិបាលខេត្ត និងមានការសម្របសម្រួលពីតំណាងអយ្យការ បានបើកប្រតិបត្តិការចុះឆែកឆេរ នៅទីតាំងភោជនីយដ្ឋានមួយកន្លែងឈ្មោះ «ស៊ីនខាយសៀនមិន» កម្មសិទ្ធិរបស់ឈ្មោះ BAO FANGZE ជនជាតិចិន ស្ថិតក្រុម១៦ ភូមិ០៤ សង្កាត់០៤ ក្រុងខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការនេះកម្លាំងគណៈបញ្ជាការ ឯកភាពខេត្តបានឃាត់ជនជាតិចិន និងខ្មែរជាច្រើននាក់ ព្រមទាំងដកហូតកាំភ្លើង និងគ្រឿងញៀនមួយចំនួនផងដែរ។
ក្រោយបង្ក្រាប កម្លាំងគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានប្រគល់ជនសង្ស័យ និងវត្ថុតាងទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវីធី៕