(ភ្នំពេញ)៖  អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃមហាផ្ទៃ នៅព្រឹកថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០១៦នេះ បានធ្វើការបណ្តេញចេញ ជនជាតិវៀតណាមចំនួន៨នាក់ ស្រី២ នាក់ តាមច្រកទ្វារអន្តរជាតិក្អមសំណរ ។

លោកឧត្តមសេនីយ៍ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ក្រសួងមហាផ្ទៃបានប្រាប់ថា ជនជាតិវៀតណាម ទាំង៨នាក់នេះ បានលួចឆ្លងដែនដោយខុសច្បាប់ចូលតាមច្រករបៀង ជ្រៃធំ  ដោយជិះម៉ូតូឌុបលួចឆ្លងដែន ដោយប្រាក់ក្នុងម្នាក់ចំនួន ២៥ម៉ឺនដុង ចូលមកស្នាក់នៅធ្វើការដោយខុសច្បាប់នៅក្នុង ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕

 

Posted by Sheet on Monday, February 1, 2016