(ភ្នំពេញ)៖​ ស្នងការនគរបាលខេត្តប៉ៃលិន លោកឧត្តមសេនីយ៍ ជា ចាន់ឌិន បានប្រាប់អង្គភាព Fresh News ថា នៅព្រឹកថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០១៦នេះ ក្រុមចោរកាំភ្លើង AK-47 និងពូថៅ ២នាក់ដែលជិះម៉ូតូមួយគ្រឿង បានចូលទៅប្លន់ផ្ទះផ្ទេរប្រាក់ Wing នៅក្រុងប៉ៃលិននោះ ត្រូវបានកម្លាំងនគរបាលរបស់លោក សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនបានហើយ។

លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា «យើងតាមចាប់បាន២នាក់ ហើយនៅព្រឹកនេះ ហើយកំពុងសាកសួរ តែមិនទាន់មានព័ត៌មានលំអិតនៅឡើយទេ»

ជនសង្ស័យទី១ឈ្មោះ ហ៊ត វិសិដ្ឋ អាយុ២៧ឆ្នាំរស់នៅឃុំជប់ទី១ ស្រុកត្បូងឃ្មុំ និងទី២ឈ្មោះ សេង ដា អាយុ៣៥ឆ្នាំ រស់នៅខេត្តកំពង់ចាម។

សូមបញ្ជាក់ថា ឈ្មោះ ហេង រតនា ស្ថិតនៅកណ្តាលក្រុងប៉ៃលិន នាសង្កាត់អូតាវ៉ៅ រកសីុបើក​ Wing នៅវេលាម៉ោង៤៖៣០នាទី រសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ ត្រូវក្រុមចោរកាំភ្លើងAK និងពូថៅ ចូលប្លន់ ដោយយកអស់លុយប្រមាណ១ម៉ឺនដុល្លារ ហើយជនរងគ្រោះជាម្ចាស់ផ្ទះ អាយុ៦០ឆ្នាំរងរបួសធ្ងន់ ដោយសារក្រុមចោរវាយ និងកាប់ដោយពូថៅ៕