(ត្បូងឃ្មុំ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែ តុលា ឆ្នាំ២០២០ បានប្រារព្ធពិធីបុណ្យឆ្លងវិមានគុណមាតាបិតា ដើម្បីឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញាណវិវឌ្ឍនា ប៊ុន ស៊ាងលី នៅភូមិ២ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ពិធីបុណ្យឆ្លងវិមានគុណមាតាបិតា ធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០។ ពិធីបុណ្យត្រូវបានធ្វើឡើងទៅតាមប្រវេណីខ្មែរ ដោយមានការនិមន្តព្រះសង្ឃសូត្រមន្តប្រោសព្រំប្រសិទ្ធពរជ័យ សម្តែងព្រះធម៌ទេសនា និងការរាប់បាត្រប្រគេនចង្ហាន់ព្រះសង្ឃជាដើម។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីកូនចៅ ក្រុមគ្រួសារសាច់ញាតិ ព្រមទាំងមន្ត្រីជាន់រាជការរាជរដ្ឋាភិបាលខ្មែរជាច្រើនរូប។
សូមទស្សនាវីដេអូនៃការរៀបចំប្រារព្ធពិធីបុណ្យឆ្លងវិមានគុណមាតាបិតា៖