
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
ក្រសួងទេសចរណ៍ បង្ហាញពីស្តង់ដារវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ នៅកម្ពុជា (Video inside)
01-10-2020 18:42
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃនេះ បានផ្សព្វផ្សាយថែមទៀតអំពីស្តង់ដារវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់អាជីវកម្ម សេវាកម្មស្នាក់នៅទេសចរណ៍ នៅក្នុងប្រទេសកម្ពុជា ដើម្បីការពារ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
ដើម្បីអនុវត្តវិធានការចំពោះភ្ញៀវទេសចរនេះ តម្រូវឱ្យអាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ទាំងអស់នៅក្នុងប្រទេសកម្ពុជា ផ្សព្វផ្សាយពីចំណេះដឹងផ្សេងៗជាសាធារណៈដល់ភ្ញៀវទេសចរ តាមគ្រប់រូបភាព ដើម្បីការពារទប់ស្កាត់ជំងឺកូវីដ-១៩ តាមការការណែនាំរបស់ក្រសួងសុខាភិបាល។
វិធានសុវត្ថិភាពទេសចរណ៍ដែលត្រូវអនុវត្តនោះ រួមមាន៖ ការលាងសម្អាតដៃនឹងអាកុលជាប្រចាំ ការរក្សាគម្លាតសុវត្ថិភាព ត្រូវវាស់កម្តៅរាល់អ្នកចេញចូល បុគ្គលិកត្រូវពាក់ម៉ាស និងវិធានការណែនាំសំខាន់ៗមួយចំនួនទៀតជាដើម៕
ខាងក្រោមនេះជាវីដេអូ ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍៖