(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០១៦ នៅទីស្តីការក្រសួងធម្មការ និងសាសនា លោកបណ្ឌិត មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតឲ្យ លោក ហ្វាជើរ អែយូប អះម៉ាត់ ដឹកនាំ សមាគមន ឥស្លាមកម្ពុជា ម៉ាឡេសុី ឥណ្តូនេសុី សរុបប្រមាណ១៥នាក់ សំដែងការគួរសម និងសំណេះសំណាល ព្រមទាំងពិភាក្សាការងារសាសនា កាន់តែរីកចំរើនខ្លាំងឡើង។
ក្នុងឱកាសនោះលោករដ្ឋមន្ត្រី បានលើកឡើងពីគោលនយោបាយ រាជរដ្ឋាភិបាល ដែលមិនប្រកាន់ ជាតិសាសន៍ ឬសាសនាណាមួយឡើយ ធ្វើយ៉ាងណារួមគ្នាអភិវឌ្ឍន៍ជាតិ នេះជាគោលបំណងចំបាច់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕