Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គម្រោងវិនិយោគថ្មីៗចំនួន២ទៀត សរុបទុនវិនិយោគជិត៥លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តឲ្យដំណើរការ

01-10-2020 17:19

(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗចំនួន២ទៀត សរុបទុនវិនិយោគជិត៥លានដុល្លារ។

តាម Facebook ផ្លូវការរបស់ CDC បានចុះផ្សាយថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១៖ AWTEX GARMENT CO., LTD គម្រោងកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ២.២លានដុល្លារអាមេរិក និងអាចបង្កើតការងារ បានចំនួន៥៧៩កន្លែង។

២៖ HERMO (CAMBODIA) CO., LTD គម្រោងកាត់ដេរសម្លៀកបំពាក់ និងស្រោមដៃ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ២.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារ បានចំនួន៩៣៤កន្លែង៕