Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

៩ខែឆ្នាំនេះ មនុស្សជិត១.៦ម៉ឺននាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធបទល្មើសគ្រឿងញៀន និងរឹបអូសថ្នាំញៀនជាង៧០០គីឡូក្រាម (Video inside)

01-10-2020 17:17

(ភ្នំពេញ)៖ រយៈពេល៩ខែ ឆ្នាំ២០២០ ចាប់ថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៧,៧៨៨ករណី ដោយឃាត់ខ្លួនជនសង្ស័យចំនួន១៥,៧៧០នាក់ (ស្រី៩៨០នាក់) ក្នុងនោះមានជនបរទេស ២២៤នាក់ (ស្រី៣៣នាក់)។

នេះបើតាមរបាយការណ៍ ការបង្ក្រាបបទល្មើសគ្រឿង នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០នេះ។

ករណីបង្ក្រាបបទល្មើសគ្រឿងញៀននេះ ត្រូវបានញែកជាផ្នែក ក្នុងនោះរួមមាន៖ ករណីជួញដូរ រក្សាទុក កែឆ្នៃ ចាត់ចែង និងដាំដុះ មាន៤,៩៩៨ករណី ដោយឃាត់ខ្លួន ៩,៣១៩នាក់ (ស្រី៧៤២នាក់) និងករណីប្រើប្រាស់ ២,៧៩០ករណី ឃាត់ខ្លួន៦,៤៥១នាក់ (ស្រី២៣៨នាក់)។ ចំណែក ការអនុវត្ដដីកាតុលាការ ឃាត់ខ្លួន៣៥៥នាក់ (ស្រី៧នាក់)។

ការបង្ក្រាបរយៈពេល៩ខែ ឆ្នាំ២០២០នេះ សមត្ថកិច្ចរឹបអូសថ្នាំញៀនគ្រប់ប្រភេទជាង៧០២គីឡូក្រាម និង៥៤៦កញ្ចប់តូច, កញ្ឆាជាង២៨៧គីឡូក្រាម និង១៩៩,៥៥៩ដើម។ សម្ភារចាប់យកមានរថយន្ដ៩១គ្រឿង ម៉ូតូ២០០១គ្រឿង ទូរស័ព្ទ ៥,៨៣៣គ្រឿង ជញ្ជីង៣៧៣គ្រឿង អាវុធខ្លី២៣ដើម អាវុធវែង១៧ដើម, បង្កកផ្ទះ២កន្លែង ដីផ្ទះ២កន្លែង ខុនដូ១កន្លែង ឃ្លាំង១កន្លែង និងគណនីធនាគារចំនួន៣ មានទឹកប្រាក់២ម៉ឺនដុល្លារ៕