(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៨ករណី ក្នុងនោះ ករណីប្រើប្រាស់៨ករណី និងជួញដូរ១០ករណី ដោយឃាត់ខ្លួនជនសង្ស័យ៣៥នាក់។
របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៧,៨០៦ករណី ឃាត់មនុស្ស១៥,៨០៥នាក់ (ស្រី៩៨៣នាក់)៕